
កាលពីថ្ងៃទី ៤ធ្នូ នៅវេលាម៉ោង៣រសៀល នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំអង្គប្រជុំគណកម្មាធិការប្រតិបត្តិ គណកម្មាធិការសម្របសម្រួលមូលនិធិសកល ក្រោមអធិបតីភាព ឯ.ឧ. ទេសរដ្ឋមន្រ្ដី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណម្មាធិការសម្របសម្រួលនៃមូលនិធិសកល ដើម្បីពិភាក្សាលើចំណុចសំខាន់ៗដូចខាងក្រោមនេះ ៖
១. ស្ដាប់របាយការណ៍វឌ្ឃនភាពនៃផែនការអន្ដរកាល ស្ដីពីប្រាក់ឧបត្ថម្ភ និងមន្រ្ដីជាប់កិច្ចសន្យា ដែលបង្ហាញដោយទីប្រឹក្សាបច្ចេកទេស Sam Plummer ។
២. ស្ដាប់របាយការណ៍ស្ដីពីការប្រជុំ RSC នៅទីក្រុងហាណូយដោយ ឯកឧត្តមប្រធាន។
៣. ការត្រៀមរៀបចំកិច្ចប្រជុំគណកម្មាធិការសម្របសម្រួល (CCC)នៃមូលនិធិសកលថ្ងៃទី ១៥ធ្នូ ឆ្នាំ២០១៥។
៤. បញ្ហាផ្សេងៗ
ទាក់ទងនឹងបញ្ហាធនធានមនុស្ស ដែលរួមមានបញ្ហាប្រាក់ឧបត្ថម្ភ និងប្រាក់បៀវត្សវមន្រ្តីជាប់កិច្ចសន្យាដែលត្រូវបញ្ចប់ទាំងស្រុងចាប់ពីឆ្នាំ២០១៨តទៅ លោក Sam Plummer បានធ្វើបទបង្ហាញ និងលើកសំណើសុំឱ្យមានរៀបចំជាសិក្ខាសាលា ដោយមានការចូលរួមពី តំណាងក្រួងមុខងារសាធារណៈផង នៅថ្ងៃទី ១៨ធ្នួ ២០១៥ខាងមុខ។
"រូបភាពថតក្នុងកិច្ចប្រជុំ"
![]() |
![]() |
![]() |
![]() |