
កាលពីវេលាម៉ោង១៤:០០ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានCCC បានដឹកនាំកិច្ចប្រជុំដោយមានសមាជិក សមាជិកាចូលរួមប្រមាណ៦០នាក់ ដើម្បីពិនិត្យពិភាក្សាលើប្រធានបទមួយចំនួនដូចខាងក្រោម៖
១. ផ្តល់ការអនុម័តសមាជិកភាពនៃសមាជិក និងសមាជិការថ្មីនៃCCC ដែលមានតំណាងពីៈ រាជរដ្ឋាភិបាលៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ក្រសួងសុខាភិបាល,ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងស្ថានទូតនៃប្រទេសម្ចាស់ជំនួយផ្តល់មូលនិធិសកលៈ សហរដ្ឋអាមេរិក, ប្រទេសអាល្លឺម៉ង់, ប្រទេសបារាំង តំណាងសហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍, របេង និងគ្រុនចាញ់ អង្គការសង្គមស៊ីវិល និងសាសនាមួយចំនួនទៀត
២. ធ្វើបច្ចុប្បន្នភាពនៃការចុះហត្ថលេខា និងការអនុវត្តជំនួយតាមគម្រូផ្តល់មូលនិធិថ្មី(New Funding Model)៖ ក្នុងរយៈការកន្លងមក គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលបានរៀបចំឯកសារទស្សនទាន(Concept Note) សម្រាប់រៀបចំគម្រោងស្នើសុំមូលនិធិសកលចំនួន៤ដែលមានទឹកប្រាក់ចំនួន៩៣លានដុល្លាអាមេរិកសម្រាប់រយៈពេលពីខែតុលាឆ្នាំ២០១៥ រហូតដល់ខែធ្នូ ឆ្នាំ២០១៧។ ឯកសារទាំងនោះបានទទួលការយល់ព្រមពីមូលនិធិសកល និងបានចុះហត្ថលេខាពីភាគីពាក់ព័ន្ធទាំងអស់រួចមកហើយ។
៣. ការបង្ហាញពីយុទ្ធសាស្រ្តនៃការរៀបចំផែនការធនធានមនុស្សរយៈពេលវែងៈ អង្គប្រជុំស្តាប់របាយការណ៍របស់ទឹប្រឹក្សាបច្ចេកទេសអំពីវិធានការអន្តរកាល ចាប់ពីឆ្នាំ២០១៦ដល់ចុងឆ្នាំ២០១៧ដែលតម្រូវឲ្យកាត់បន្ថយប្រាក់ឧបត្ថម្ភ៥០%ចាប់ពីឆ្នាំ២០១៦តទៅ។ ចំណែកបញ្ហាពាក់ព័ន្ធមន្រ្តីជាប់កិច្ចសន្យានៃមូលនិធិសកលតាមការព្រមព្រៀងគ្នារវាងរដ្ឋាភិបាល និងមូលនិធិសកលបានទទួលយកមន្រ្តីកិច្ចសន្យាទាំងអស់ឲ្យនៅចំនួនដដែលសម្រាប់ឆ្នាំ២០១៦ ក៏ប៉ុន្តែនៅឆ្នាំ២០១៧ចំនួនមន្រ្តីទាំងនោះនឹងត្រូវកាត់បន្ថយ៥០% និងកាត់ទាំងអស់នៅឆ្នាំ២០១៨។ ចំណុចផ្សេងទៀតនៃរបៀបវារៈមាន៖
៤. ធ្វើបច្ចុប្បន្នភាពនៃកិច្ចប្រជុំRCS នៃគម្រោងជំនួយRAI
៥. ធ្វើបច្ចុប្បន្នភាពនៃប្រជាជនគន្លឹះ (Key Affected Population: KAP)
៦. របាយការណ៍របស់គណៈកម្មាធិការអភិបាល
៧. កិច្ចការផ្សេងៗ៖ ការប្រគល់Certificate of Appreciation ដល់សមាជិក សមាជិកានៃCCCដែលបានប្រឹងប្រែងបំពេញការក្នុងអាណត្តិកន្លងមក៕
"រូបភាពថតក្នុងកំឡុងពេលប្រជុំ"
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |