
នាព្រឹកថ្ងៃព្រហស្បតិ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមលោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ឯកឧត្តម អស់លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និង អនុប្រធាននាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ គឺ៖ របាយការណ៍វឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន បទបង្ហាញអំពីគំរោងសកម្មភាពសាកល្បងរបស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (Boosted active case management)។ រៀបចំព្រាងផែនការសកម្មភាពសំខាន់ប្រចាំឆ្នាំ២០១៦ ។ ជាកិច្ចចាប់ផ្តើម ឯ.ឧ. ទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និង អនុប្រធាននាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និង ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និង ជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាអនុប្រធានទី១នៃ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ។ ជាកិច្ចបន្ទាប់ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតិអោយថ្នាក់ដឹក នាំអគ្គលេខាធិការដ្ឋាន ជំរាបរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍភាពនៃការងារដែលបានអនុវត្ត ក្នុងឆ្នាំ២០១៥ កន្លងមក និង គំរោងទិសដៅ សកម្មភាពការងារសំខាន់ៗសំរាប់ឆ្នាំ២០១៦។ អង្គប្រជុំបានស្តាប់នូវ សមិទ្ធផលការងារដែលអគ្គលេខាធិការដ្ឋានសំរេចបាន និងចំណុចនៅសេសសល់ ដែលត្រូវលើកយកមកពិភាក្សា សុំអនុសាសន៍ពីថ្នាក់ដឹកនាំដើម្បី ឈានទៅសំរេច ឬរកដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្តែង និង ទាន់ពេល វេលា។ អង្គប្រជុំក៏បានស្តាប់របាយការណ៍សង្ខេប របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ និង បទបង្ហាញស្តីអំពីគំរោងសកម្មភាពសាកល្បងស្វែងរកករណីឆ្លងថ្មីមេរោគអេដស៍ថ្មីសកម្ម (Boosted active case management)។ ចុងបញ្ចប់ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវលោកលោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុុំថ្នាក់ដឹកនាំនាពេលនេះ និងបាន ជូនពរដល់សមាជិកនៃអង្គប្រជុំទទួល បាននូវជោគជ័យក្នុងពេលបំពេញភារកិច្ច ។ អង្គប្រជុំបានបញ្ចប់នាថ្ងៃដដែលវេលាម៉ោង ១១:៣០ ព្រឹកថ្ងៃដដែល។
![]() |
![]() |
![]() |
![]() |
![]() |
![]() |