
នា ព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ នៅទីស្តីការនាយករដ្ឋមន្រ្តី ( វិមានសន្តិភាព ) មានការរៀបចំអង្គប្រជុំ
ពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយមាន ការចូលរួមពី ឯកឧត្តម និងលោកជំទាវជាសមាជិកគណៈរដ្ឋមន្រ្តី។
របៀបវារៈនៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលលើកយកមកពិភាក្សាមាន៖
១- សេចក្តីព្រាងអនុក្រិត្យ ស្ដីពីការគ្រប់គ្រប់លើការវាស់វែង និងការផលិតផែនទី និងលើអជីវកម្មវាស់វែង
និងការផលិតផែនទី។
២- សេចក្តីព្រាងអនុក្រិត្យ ស្ដីពី ការគ្រប់គ្រងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិច ។
៣- បញ្ហាផ្សេងៗ ។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បាន អញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីនោះផងដែរ។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយូរគណៈ រដ្ឋមន្រ្តីបានពិនិត្យអនុម័តលើ សេចក្តីព្រាងច្បាប់ សេចក្តីព្រាងអនុក្រឹត្យនិង ឯកសារខាងលើ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបិទសម័យប្រជុំនៅវេលាម៉ោង ១១ និង ២៥នាទី៕


