នាវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ មានរៀបចំកិច្ចប្រជុំលើកទី១ក្នុងឆ្នាំ២០១៦ របស់គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា (CCC) ក្រោមអធិបតីភាពរបស់ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
កិច្ចប្រជុំបានផ្តោតសំខាន់លើការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មកាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា សំរាប់អណត្តិពីរ
ឆ្នាំបន្ទាប់ (២០១៦-២០១៧)។ សមាសភាព គណៈកម្មការធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជាដែលបានអញ្ជើញចូលរួមប្រជុំចំនួន
២០នាក់។ សមាជិកដែលមានសិទ្ធចូលរួមបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការ មានចំនួន ២០នាក់។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសទទួលបានលទ្ធផលដូចតទៅ បេក្ខជនដែលបានចូលរួមឈរឈ្មោះជាប្រធានគណៈកម្មកាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា មានចំនួនតែម្នាក់ គឺ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ក្រោយពីបានបោះឆ្នោតបេក្ខភាពឈរឈ្មោះជាប្រធានរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ទទួលបានសំលេងឆ្នោតគាំទ្រចំនួន២០ លើ
ចំនួនសំលេងដែលបានបោះឆ្នោតសរុប២០ ឫ ១០០%។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា សមាជិក សមាជិការបានឯកភាពទាំងស្រុង និងផ្តល់ទំនុកចិត្តដល់ការខិតខំប្រឹងប្រែង និងលទ្ធផលជោគជ័យ នៃការដឹកនាំកន្លងមករបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដោយ ឯក
ឧត្តម ត្រូវបានបោះឆ្នោតជ្រើសរើសដោយសំលេងច្រើនលើសលុប ជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា
សំរាប់អាណត្តិថ្មី ឆ្នាំ២០១៦ ២០១៧នេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ ឯកឧត្តម លោក លោកស្រីជាសមាជិកគណៈកម្មាធិការទាំងអស់
ដែលបានផ្តល់ការទុកចិត្ត បោះឆ្នោតជ្រើសរើស ឯកឧត្តម ជាប្រធានសារជាថ្មីម្តងទៀត ដែលអនុញ្ញាតិអោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តដឹកនាំ
គណៈកម្មាធិការសំរាប់អណត្តិថ្មី និងចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃមេរោគ អេដស៍ របេង គ្រុនចាញ់ ជាបន្តទៀត។ ជាមួយនោះ លោកវេជ្ជបណ្ឌិត Dong Il ANH ប្រធានអង្គការសុខភាពពីភពលោកប្រចាំកម្ពុជា និង លោក ឈុំសុផា តំណាងមកពីអង្គការក្រៅ
រដ្ឋាភិបាលក៏បានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជាដែរ។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា | 0.09 MB | ![]() |