
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការតែងតាំងទីប្រឹក្សាអ.ជ.ប.ជ.អ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។ បន្ទាប់ពីពិធីប្រកាសតែងតាំងរួចហើយ ក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពីសកម្មភាពការងារសម្រាប់រៀបចំផែនការថវិកាឆ្នាំ២០១៧។