
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៅសាលមហោស្រពសន្និបាតកោះពេជ្ររាជធានីភ្នំពេញ។