
ក្នុងពេលថ្មីៗកន្លងមកនេះ មានការលើកឡើងអំពីការឃុំឃាំងនារីបម្រើសេវាកំសាន្ត ៤នាក់ នៅមជ្ឍមណ្ឌលព្រៃស្ពឺ ដែលមានផ្ទុកមេរោគអេដស៍ និងត្រូវការថ្នាំព្យាបាលជំងឺអេដស៍។ ម៉្យាងទៀត នៅក្នុងចំណោមនារីទាំង៤នាក់នោះ មានស្រ្តីមួយនាក់ទើបឆ្លងទន្លេដោយការវះកាត់បានប្រហែល ២៦ថ្ងៃ កំពុងត្រូវការការព្យាបាលទាំងទារកទាំងម្តាយ។ ចំពោះការលើកឡើងខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយអ្នកស្រី កែវ ថា អ្នកសម្របសម្រួលអង្គការ WNU បានចុះទៅ ស្រាវជ្រាវស្វែងយល់ និងបានរកឃើញថា៖ ១. រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ នៅមជ្ឈមណ្ឌលព្រៃស្ពឺ មានតែនារីបម្រើសេវាកំសាន្ត១៨នាក់ ហើយក្នុងនោះមានតែ៩នាក់ ដែលមានកូនមកជាមួយ កូនតូចជាងគេមានអាយុ១ឆ្នាំ។ ២. ក្នុងចំណោមនារីទាំងនោះ មាននារី៤នាក់បានថាខ្លួនមានផ្ទៃពោះ ៣. ក្នុងរយះពេល១ខែកន្លងមកនេះ មាននារីបម្រើផ្លូវភេទតែម្នាក់គត់ ដែលធ្លាប់ទទួលការ វះកាត់ តែជាការវះកាត់ពោះវៀនដុះខ្នែង និងវះកាត់ដុំដៃស្បូន ហើយត្រូវបានដោះលែង ឲ្យនៅក្រៅឃុំរួចហើយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។