
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍និងជាប្រធានគណៈកម្មាធិការសំរប សំរួលមូលនិធិសកលប្រចាំកម្ពុជា(CCC) បានអញ្ជើញជាអធិបតី និងដឹកនាំ កិច្ចប្រជុំពិសេស គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ សំរបសំរួលមូលនិធិសកលប្រចាំកម្ពុជាដើម្បីបន្តសិក្សា សម្របសម្រួលរកដំណោះស្រាយយ៉ាងដូចម្តេចជាមួយ Local Fund Agent and ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរបស់មូលនិធិសកល (GFA Consulting Group) លើផែនការធ្វើដំណើរបេសកកម្ម និងការអនុវត្តចំណាយបំពេញបេសកកម្មរបស់ការិយាល័យទទួលជំនួយនៃគម្រោងជំនួយរបស់មូលនិធិសកល។