
នៅព្រឹកថ្ងៃទី០៤ មីនា ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈក្នុងអង្គប្រជុំនាសប្តាហ៍នេះមានដូចជាៈ ១ -សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ រឺបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ រឺកន្លែងសាធារណៈ ៣-បញ្ហាផ្សេងៗ របៀបវារៈទី៣ ខាងក្រោមត្រូវបានដកចេញៈ ៣-សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ១៩៨២។ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បាន អញ្ជើញចូលរួមក្នុងអង្គប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តីនោះផងដែរ។ បន្ទាប់ពីការពិភាក្សាផ្លាស់ ប្តូរយោបល់យ៉ាងយូរគណៈ រដ្ឋមន្រ្តីបានពិនិត្យអនុម័តលើ សេចក្តីព្រាងច្បាប់ សេចក្តីព្រាងអនុក្រឹត្យនិង ឯកសារខាងលើ។ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបិទសម័យប្រជុំនៅវេលាម៉ោង ១០ និង ២៥នាទី៕
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី០៤ មីនា ២០១៦ | 0.55 MB | ![]() |