ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងអង្គវិបស្សនារបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

​កាល​ពី​ថ្ងៃ​ទី​៣​-​៤​ ខែ​មី​នា​ឆ្នាំ​២០១៦​ នៅ​សណ្ឋា​គារ​សេ​រីភាព​ ក្រុង​សៀម​រាប​ ឯក​ឧត្តម​​ អៀង ​មូ​លី ​ទេស​រដ្ឋ​មន្រ្តី​ទ​ទួល​បន្ទុក​បេស​កម្ម​​ពិ​សេស ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ​បាន​អញ្ជើញ​ជា ​អ​ធិ​ប​តី​បើក​អង្គ​វិបស្សនា​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់ ​ឯក​ឧត្តម ​លោក​ជំ​ទាវ ​អ​នុ​ប្រ​ធាន​ ទី​ប្រឹ​ក្សា ​អគ្គ​លេ​ខា​ធិ​ការ​ អគ្គ​លេ​ខា​ធិ​ការ​រង​ លោក​ លោក​ស្រី ​ប្រ​ធាន​ អ​នុ​ប្រ​ធាន ​នា​យក​ដ្ឋាន​ និង​ម​ន្រ្តី​នៃ​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​ទាំង​អស់​។ ​ឯក​ឧត្តម​ទេស​រដ្ឋ​ម​ន្រ្តី​ បាន​មាន​ប្រសាសន៏​សំ​ណេះ​សំ​ណាល​ បើក​អង្គ​វិបស្សនា​ដោយ​បាន​ស្នើ​សុំ​អោយ ​ថ្នាក់​ដឹក​នាំ ​និង​មន្រ្តី​ក្រោម​ឱ​វាទ​ទាំង​អស់ ​យក​ពេល​វេ​លា​ដ៏​មាន​តំ​លៃ​នេះ​ពិ​ភា​ក្សា ​ផ្លាស់​ប្តូរ​យោ​បល់​ ចែក​រំ​លែក​ កែ​លំ​អរ​ ដោយ​ភាត​រ​ភាព​ និង​ដោយ​ការ​ស្ថា​ប​នា ​ជា​មួយ​បទ​ពិ​សោធន៍ ​ជោគ​ជ័យ ​ក​ង្វះ​ខាត​ ប​ញ្ហា​ប្រ​ឈម​ចំ​បង​នា​នា ​ពី​ការងារ​ជាក់ស្តែង​ដែល​បាន​ជួប​ប្រទះ​ដើ​ម្បី​តម្រង់​ទិស​ដៅ ​ការ​ងារ​​អោយ​បាន​ សម​ស្រប​តាម​គោល​ដៅ ​ពេល​វេ​លា​ និង​លទ្ធ​ផល​ រំ​ពឹង​ទុក​ដែល​បាន​គ្រោង​ កំ​ណត់ ​និង​ចង់​បាន​។ ​ឯក​ឧត្តម​ទេស​រដ្ឋ​ម​ន្រ្​តី បាន​មាន​ប្រ​សាសន៏​រំលឹក​ជូន​អង្គ​ពិ​ធី​ថា ​ការ​ប្រយុទ្ធ​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ ការ​ឆ្លង​មេ​រោគ​អេដស៍ ​និង​ជំ​ងឺ​អេដស៍ ​ជា​កិច្ច​ការ​ដែល​ទាម​ទារ ​អោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​រួប​រួម​គ្នា​ ក្នុង​រយៈ​កាលដ៏​យូរ​អង្វែង​មួយ​ពី​ព្រោះ​ថា​មក​ដល់​ពេល​នេះ ​វិ​ទ្យា​សាស្រ្ត​មិន​ទាន់​បាន​រក​ឃើញ ​ថ្នាំ​ដែល​អាច​ ព្យា​បាល​អោយ​អ្នក​ដែល​បាន​ឆ្លង​មេ​រោគ​អេដស៍​បាន​ ជា​សះ​ស្បើយ​ជា​រៀង​រហូត​នៅ​ឡើយ​។ ​ការ​ប្រ​យុទ្ធ​នឹង​ជម្ងឺ​អេដស៍​ចាំ​បាច់​ត្រូវ​តែ​បន្ត​ ទោះ​បី​ជា​ប្រ​ទេស​យើង​ធ្លាប់​បាន​ស្នា​ដៃ ​និង​ទទួល​ជោគ​ជ័យ​ធំ​ៗ​កន្លង​មក​យ៉ាង​ណា​ក៏​ដោយ​។ ​នៅ​ក្នុង​បរិបទ​នៃ​ការ​​ធ្លាក់​ចុះ​ជំ​នួយ​អន្តរ​ជាតិ​យើង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ប្រើ​គ្រប់​មធ្យោ​បាយ​ដែល​យើង​មាន​ ទាំង​ធន​ធាន​ ទាំង​ស​កម្ម​ភាព​រួម​ នៃ​ស្ថា​ប័ន​ទាំង​អស់​របស់​ជាតិ​ដើ​ម្បី​ធ្វើ​ជា​ម្ចាស់​នៃ​ការ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​។ ​យើង​ត្រូវ​សិ​ក្សា​ អំ​ពី​តួ​នា​ទី​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​ដែល​ត្រូវ​នាំ​មុខ​ក្នុង​ការ​ផ្តួច​ផ្តើម​គំ​និត ​បង្ករ​លក្ខណៈ​ឱ្យ​គ្រប់​ស្ថា​ប័ន​ដែល​ជា ​សមា​ជិក​នៃ​អា​ជ្ញា​ធរ​ ចាត់​វិ​ធាន​ការ​ និង​ធ្វើ​ស​កម្ម​ភាព​គ្រប់​យ៉ាង​ដើ​ម្បី​បង្ការ​ ការ​ពារ​កុំ​អោយ​មាន​ការ​រីក​រាល​ដាល​ឆ្លង​មេ​រោគ​អេដស៍​ត​ទៅ​ទៀត​។ ​ជា​ទី​បញ្ចប់ ​ឯក​ឧត្តម​ទេស​រដ្ឋ​ម​ន្រ្តី ​ក៏​បាន​ប្រសិទ្ធិ​ពរ​ជូន​អង្គ​វិបស្សនា​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ ជំ​ងឺ​អេដស៍​ ​បាន​ទទួល​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក​ស្រប​តាម​វត្ថុ​បំ​ណង​របស់​ខ្លួន​។​