ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចុះសួរសុខទុក្ខកុមារនៅមជ្ឈមណ្ឌលសហសង្រ្គោះកម្ពុជាSCC

 កាល​ពី​រសៀល​ថ្ងៃ​ទី​០៣​ ខែ​មី​នា ​ឆ្នាំ​២០​១៦ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង ​មូ​លី​ ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ បាន​ដឹក​នាំ​គ​ណៈ​ប្រ​តិ​ភូ​ថ្នាក់​ដឹក​នាំ​នៃ​អា​ជ្ញា​ធរ​ជាតិ ​ចុះ​សួរ​សុខ​ទុក្ខ​ កុ​មារ​ដែល​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ និង​កុ​មារ​កំ​ព្រា​ដោយ​ឪ​ពុក​ម្តាយ​បាន​ស្លាប់​ដោយ​ជំ​ងឺ​អេដស៍ ​ដែល​ស្ថិត​ក្រោម​ការ​ជួយ​ឧ​បត្ថម្ភ​របស់​មជ្ឈ​មណ្ឌល​ថែ​ទាំ​កុ​មារ​របស់​អង្គ​ការ​ មជ្ឈ​មណ្ឌល​សហ​ស​ង្រ្គោះ​កម្ពុជា​ (​Salvation​ Cen​ter​ Cam​bo​dia​)​ក្នុង​ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​។ ​លោក​នា​យក​ប្រ​តិ​បត្តិ​របស់​មជ្ឈ​មណ្ឌល​ S​C​C​ បាន​ជំ​រាប​ជូន​ឯក​ឧត្តម​ ប្រ​ធាន​គណៈ​ប្រ​តិ​ភូ​អំពី​ប្រ​វត្តិ​របស់​អង្គ​ការ​ និង​ស​កម្ម​ភាព​របស់​អង្គ​ការ​ក្នុង​ការ​ឆ្លើយ​តប ​និង​បង្ការ​ ការ​ចម្លង​មេ​រោគ​អេដស៍​នៅ​ក្នុង​ស​ហ​គមន៏​ជាតិ​តាំង​ពី​ឆ្នាំ​១៩៩៤ ​គ្រា​ដែល​កម្ពុជា​បាន​ញាំ​ញី​ដោយ​ ជំ​ងឺ​អេដស៍​ដ៏​ធ្ងន់​ធ្ងរ​។ ​បច្ចុ​ប្បន្ន​មជ្ឈ​មណ្ឌល​សហ​សង្រ្គោះ​កម្ពុជា​ (SCC)​ បាន​និង​កំ​ពុង​ចូល​រួម​ចំ​ណែក ​ឧ​បត្ថម្ភ​គាំ​ទ្រ​ដល់​ស​ហ​គមន៏​ក្នុង​ការ​ចិ​ញ្ចឹម​ថែ​ទាំ​កុ​មារ​ងាយ​រង​គ្រោះ ​មាន​ចំ​នួន​២៥០​នាក់ ​ដែល​ក្នុង​នោះ​កុមារ​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​មាន​ចំ​នួន​៩៧​ នាក់​។​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​បាន​ថ្លែង​នូវ​ការ​កោត​សរ​សើរ​ដោយ​ស្មោះ​ចំ​ពោះ​លោក ​នា​យក​ស្ថាប​និក​ និង​លោក​នា​យក ​និង​មន្រ្តី​មជ្ឈ​មណ្ឌល​ទាំង​អស់​ដែល​បាន​ផ្តួច​ផ្តើម​គំ​និត​ចូល​រួម​ចំ​ណែក​ ជា​មួយ​រាជ​រដ្ឋា​ភិ​បាល ​ស​ហ​គមន៏​ឆ្លើយ​តប​ទៅ​នឹង​ជំ​ងឺ​អេដស៍ ​និង​ការ​បង្ការ​ការ​ចម្លង​មេ​រោគ​អេដស៍ ​នៅ​ថ្នាក់​ស​ហ​គមន៏​ផ្ទាល់ ​តាម​រយៈ​ការ​ជួយ​ឧ​បត្ថម្​ភ ដោយ​ផ្ទាល់​ និង​ដោយ​ប្រ​យោល​ដល់​ស​មា​ជិក​សហគមន៍​ ក្រុម​គ្រួ​សារ​ដែល​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ និង​កុ​មារ​ងារ​រង​គ្រោះ​នា​ពេល​កន្លង​មក ​ហើយ​សូម​មជ្ឈ​មណ្ឌល​ខិត​ខំ​ជួយ​ក្រុម​គ្រួ​សារ​កុមារ​រស់​ទាំង​នោះ​​ជា​បន្ត​ទៀត​។​ ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ក៏​បាន​ប​រិ​ចាគ​ថ​វិ​កា​មួយ​ចំ​នួន​ចូល​រួម​ជួយ​មជ្ឈ​មណ្ឌល​ និង​ផ្តល់​អំ​ណោយ​ជា​ថ​វិ​កា ​និង​អាវ​យឺត​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​​ជំ​ងឺ​អេដស៍​ជូន​ក្មួយ​ៗ​ និង​មជ្ឈ​មណ្ឌល​ជា​អនុ​ស្សាវ​រី​ផង​។​