
ថ្ងៃទី១២-១៤ ខែមីនាឆ្នាំ២០១៦ សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ដើម្បីជួបជុំអ្នកវិទ្យាសាស្រ្ត អ្នកឯកទេសសុខភាពសាធារណៈ អ្នកដឹកនាំគ្រប់គ្រង គោលនយោបាយ យុទ្ធសាស្រ្ត និង ប្រតិបត្តិករសកម្មភាព ប្រយុទ្ធនឹងការចម្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ស្ថាប័ន រួមមានតំណាងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកតំណាងប្រជាពលរដ្ឋរងគ្រោះ និងប្រឈមមុខជាមួយ មេរោគអេដស៍ និងជំងឺអេដស៍ប្រមាណជា២៥០០ នាក់ បានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ លទ្ធផលការស្រាវជ្រាវថ្មីៗ ចំណុចប្រឈម បញ្ហានានានៅតាមបណ្តាប្រទេស តំបន់ និងកំរិតសាកល ក្នុងគោលដៅរួមបញ្ឈប់ ការចម្លងមេរោគអេដស៍អោយបានត្រឹមឆ្នាំ២០៣០។ នៅកិច្ចបញ្ចប់នៃសន្និសិទអន្តរជាតិស្តីពីជំងឺអេដស៍នៃតំបន់អាស៊ីប៉ាស៊ីហ្វីកលើកទី១២នេះ អង្គសន្នសីទ បានចេញក្តីថ្លែងការណ៍រួមបញ្ជាក់ថា កន្លងមកសកម្មភាព សាកល និង តំបន់ មានលក្ខណៈច្រើនជាវោហាសាស្រ្តដែលហាក់ដូចជាមិនអាចអោយយើងអាចសំរេចគោលដៅបានឡើយ អង្គសន្និសីទសូម៖
១- ស្នើសុំអោយរដ្ឋាភិបាលទាំងអស់ និងថ្នាក់ដឹកនាំកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍តំបន់៖
ក -ពង្រីក បង្កើន សាកលភូវនីយកម្ម ការគ្របដណ្តប់ និងលទ្ធភាពទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ចំពោះអ្នកដែលត្រូវការការព្យាបាល និងការធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ ទទូចស្នើសុំអោយអស់សក្តានុពលក្នុងកិច្ចប្រឹងប្រែងថ្នាក់ជាតិលុបបំបាត់ការចម្លងមេរោគអេដស៍មកកុមារ និងកាត់បន្ថយអោយបានថែមទៀតករណីស្លាប់មាតាដែលពាក់ព័ន្ធជាមួយជំងឺអេដស៍។
ខ - ធ្វើអោយប្រសើរឡើងការផ្តល់សេវាព្យាបាលជូនអ្នកដែលរស់នៅជាមួយមេរោគអេដស៍ និងកាត់បន្ថយអប្រសិទ្ធភាព និងកសាងអោយកាន់តែប្រសើឡើងលទ្ធភាពមកទទួលការព្យាបាលរបស់អ្នករស់នៅជាមួយមេរោគអេដស៍ដែលត្រូវការការព្យាបាល ដូច្នេះគ្មានអ្នកដែលរស់នៅជាមួយមេរោគអេដស៍ណាម្នាក់ត្រូវបានបោះបង់មិនបានទទួលការព្យាបាលឡើយ។
គ - ធ្វើអោយប្រសើរឡើងលទ្ធភាពទទួលបានឱសថប្រឆាំងមេរោគអេដស៍ និង របស់ប្រើប្រាស់ដែលអ្នករស់នៅជាមួយមេរោគអេដស៍ត្រូវការ។ ធានាបញ្ចូលការព្យាបាលជំងឺរលាកថ្លើមប្រភេទសេ Hep-C ទៅក្នុងបញ្ជីឱសថសារវន្តសំរាប់អ្នករស់នៅជាមួយមេរោគអេដស៍។ ដោះស្រាយបញ្ហាពាណិជ្ជកម្មដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ឱសថដែលផលិតដោយរូបមន្តដូចគ្នាតែមិនមែនជាឱសថដែលត្រូវបានចុះបញ្ជីពាណិជ្ជកម្ម។
២ - យល់ស្របថា ផលិតផ្តល់ធនធាន មិនគួរជាការទទួលខុសត្រូវដាច់មុខរបស់ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ វាគួរតែជាការទទួលខុសត្រូវរួម ដោយការបែងចែកធនធានគួរត្រូវបានផ្អែកលើ ភាពងាយរងគ្រោះនៃសង្គមទាំងឡាយ ជាជាងផ្តោតតែលើកំរិតអត្រាឆ្លងតែមួយមុខ និងសហការផ្គត់ផ្គង់ធនធានស្របតាមនោះ
៣ -សង្កត់ធ្ងន់តម្រូវការសមាហរណកម្មកាន់តែចាំបាច់នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ ជាមួយ កម្មវិធីអភិវឌ្ឍន៍សុខាភិបាល និងកម្មវិធីអភិវឌ្ឍទូទៅ និងលើកទឹកចិត្តជូនរដ្ឋាភិបាលសម្របទិសដៅអភិវឌ្ឍទៅនឹងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព។
៤ - សង្កត់ធ្ងន់ថាការត្រួតត្រាការចម្លងមេរោគគឺត្រូវការ ការវិនិយោគកាន់តែធំធេង និងភាពជាដៃគូជាមួយ វិស័យឯកជន និងស្នើសុំម្ចាស់ជំនួយ រដ្ឋាភិបាល អង្គការពហុភាគី ទ្វេភាគី ធ្វើការវិនិយោគអោយបានសមស្របក្នុងការបំពេញបន្ថែម និងមានការសម្របសម្រួល។
៥ - កត់សំគាល់ជាមួយការព្រួយបារម្ភ អំពីកង្វះខាតបច្ចេកទេសក្នុងការព្យាករណ៍ ស្វែងយល់ និងប្រយុទ្ធការរាលដាលនៃមេរោគអេដស៍នៅក្នុងតំបន់ និងសូមស្នើសុំ អង្គការ UNAIDS, WHO និងអង្គការស្ថាប័នអន្តរជាតិនៅកំរិតប្រទេស និង តំបន់ គាំទ្រការឆ្លើយតបទៅនឹងមេរោគអេដស៍នៅក្នុងប្រទេស និងតំបន់ ជាមួយនឹងការចូលរួមពេញទំហឹងរបស់អង្គការសហប្រជាជាតិដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៦ - កត់សំគាល់ថា ពាក្យស្លោក និងគំនិតផ្តួចផ្តើមសាកលថ្មីៗញឹកញាប់ និងផ្តល់អនុសាសន៍ សូមអោយវាយតំលៃគំនិតផ្តួចផ្តើមដែលមានជាមួយអាណត្តិ ទិសដៅ និរន្តរភាពរបស់ពួកគេ មុននឹងគំនិតផ្តួចផ្តើមកំរិតខ្ពស់ត្រូវបានផ្សព្វផ្សាយចេញ ដើម្បីធ្វើយ៉ាងណាអោយការចងក្រងគម្រោងកម្មវិធីដែលមាន គំនិតផ្តួចផ្តើម ការប្តេជ្ញាចិត្តពីដើមដំបូង គោលបំណង និងទិសដៅ មិនត្រូវបានធ្វើអោយប៉ះពាល់គ្នាទៅវិញទៅមក។
៧ - ទទួលស្គាល់ឱកាសកាន់តែធំធេងសំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ខាងត្បូង ប្រទាក់ក្រឡាជាមួយការឆ្លើយតបជាមួយមេរោគអេដស៍ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ស្នើសុំអ្នកតាក់តែងកិច្ចសហប្រតិបត្តិការរវាងតំបន់ខាងត្បូង (South South Cooperation) ធ្វើអោយប្រសើរសមត្ថភាពតំបន់ សំរាប់សន្តិសុខនៃទំនិញបំពេញតម្រូវការប្រើប្រាស់សុខភាព ជួយអោយមានកិច្ចសន្ទនាឆ្លងព្រំដែន សំរាប់ការកសាងផែនការកម្មវិធីរួម តាមរយៈការទូតសុខាភិបាល ដើម្បីដោះស្រាយការសេពថ្នាំញឿនចាក់ ជម្ងឺគ្រុនចាញ់ឆ្លងដែន និងបញ្ហាពាក់ព័ន្ធសុខភាព ផ្សេងទៀត។
៨ - សំដែងការកោតសរសើរ តួនាទីដ៏មានសារសំខាន់នៃទីភ្នាក់ងារអន្តររដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍប្រជាជន ក្នងការដើរតួនាទីកាតាលីករតាមរយៈការប្រើប្រាស់អោយបានប្រសើរនូវធនធានឆ្លងព្រំដែន ដើម្បីធ្វើអោយមានផលប៉ះពាល់វិជ្ជមានលើការត្រួតត្រាការចម្លងមេរោគអេដស៍ឆ្លងព្រំដែន អោយមានការចូលរួមពីសំណាក់ប្រទេស និងតំបន់។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
Opening Remark of HE ChairICAAP12 | 0.23 MB | ![]() |
Closing Remark of HE Ieng Mouly v6 | 0.27 MB | ![]() |