ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរស្ថាប័ន ក្រសួង ដើម្បីពិនិត្យនិងលើកផែនការសកម្មភាពពហុវិស័យឆ្លើយតបទៅនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧

នា​រសៀល​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦ ​វេ​លា​ម៉ោង​ ១៤​ម​៣០​ នៅ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​ឯកឧតត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញ​ជា​អ​ធិ​បតី​ ក្នុង​កិច្ច​ប្រ​ជុំ​អន្តរ​ស្ថា​ប័ន ​ក្រ​សួង​ ដើម្បី​ពិនិត្យ​និង​លើក​ផែន​ការ​សកម្ម​ភាព​ពហុ​វិ​ស័យ​ឆ្លើយ​តប​ទៅ​នឹង​ជំ​ងឺ​អេដស៍​សម្រាប់​ឆ្នាំ​២០១៧​។​គោល​ដៅ​ផែន​ការ​ស​កម្ម​ភាព​ឆ្លើយ​តប​ពហុ​វិ​ស័យ​ទៅ​នឹង​ជំ​ងឺ​អេដស៍​ដែល​ត្រូវ​បាន​ផ្តល់​អា​ទិ​ភាព​ជា​ចំ​បង​សម្រាប់​ឆ្នាំ​២០១៧​ រួម​មាន​៖ ​

1. ការធ្វើវិមជ្ឈការឆ្លើយតបទៅនឹងជំងឺអេដស៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

2. ធ្វើឱ្យប្រសើរឡើងថែមទៀតបរិយាកាសគាំទ្រក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍

3. ការផ្លាស់ប្តូរចល័តទីលំនៅ និងការឆ្លងមេរោគអេដស៍

4.ការបង្ការការចម្លងមេរោគអេដស៍នៅកន្លែងធ្វើការដែលមានហានិភ័យឆ្លងមេរោគអេដស៍

5.ការកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការចម្លងមេរោគអេដស៍ និងជំងឺអេដស៍

6. សុខដុមនីយកម្ម ការពង្រឹង និងអនុវត្តច្បាប់

7. ការផ្គត់ផ្គង់ ទំនិញចាំបាច់សំរាប់ការឆ្លើយតបទៅនឹងជំងឺអេដស៍

8. ការ​បង្ការ​ការ​ចម្លង​មេ​រោគ​អេដស៍​ក្នុង​ចំ​ណោម​យុវជន​។ ​​កិច្ច​ប្រ​ជុំ​នេះ​គឺ ​ផ្តោត​លើ​កិច្ច​ការ​របស់​ក្រ​សួង​សំ​ខាន់​ៗ​ ដែល​ត្រូវ​ចូល​រួម​ស​កម្ម​ភាព​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៌ ​នៅ​ចំពោះ​មុខ​ស្ថាន​ភាព​បច្ចុ​ប្បន្ន​ ​និង​ត្រៀម​ពេល​អ​នា​គត​ដែល​ជំ​នួយ​ពី​ខាង​ក្រៅ​ត្រូវ​បាន​បន្ថយ​ ហើយ​កិច្ច​ប្រ​ជុំ​ក៏​បាន​ផ្តោត​ផង​ដែរ​លើ​ថ​វិ​កា​គាំ​ទ្រ​ការ​អនុវត្តន៏​នៅ​ថ្នាក់​ក្រោម​ជាតិ​ដោយ​ផ្តោត​លើ​ខេត្ត​សំ​ខាន់​ៗ​មួយ​ចំនួន​។ ​គួរ​បញ្ជាក់​ថាផែន​ការ​សកម្ម​ភាព​ពហុ​វិ​ស័យ​គ្រោង​សម្រាប់​ឆ្នាំ​២០១៧​នេះ ​គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើ​ម្បី​ជួយ​និង​ជំ​រុញ​ដល់​ស្ថា​ប័ន ​ក្រ​សួង​សំ​ខាន់​ៗ ​ដែល​មាន​មុខងារ​ចំបង​ចូល​រួម​ចំណែក​ឆ្លើយ​ត​ប​ទៅ​នឹង​មេ​រោគ​អេដស៍​/ជំ​ងឺ​អេដស៍​ និង​ សម្រួល​គាំ​ទ្រ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំ​នួន​ដែល​មាន​បន្ទុក​ និង​មាន​ហ​និ​ភ័យ​នៃ​ការ​ចម្លង​មេ​រោគ​អេដស៍​ខ្ពស់​។ ​ដើ​ម្បី​អាច​អនុ​វត្តផែន​ការ​សកម្មភាព​ដែល​បាន​គ្រោង​សម្រាប់​ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ ​យើង​ប្រ​មាណ​ថា ​យើង​ត្រូវ​ការ​ធន​ធាន​ប្រ​មាណ​ប្រាំ​បី​ពាន់​លាន​រៀល​បន្ថែម​លើ​ថ​វិ​កា​ដែល​ធ្លាប់​បាន​គ្រោង​ប្រ​ចាំ​ឆ្នាំ​នេះ ​មិន​បូក​បញ្ចូល​ចំណាយ​ថ្លៃ​ឱសថ​ប្រ​ឆាំង​មេ​រោគ​អេស៍ ​និង​ផ្នែក​ថែ​ទាំ​ព្យា​បាល​គ្រប់​គ្រង​ផ្ទាល់​ដោយ​ក្រ​សួង​សុ​ខា​ភិ​បាល​ឡើយ​។​ អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ ​រួម​មាន​ថ្នាក់​ដឹក​នាំ ​មន្រ្តី​ជំនាញ​ពី​ស្ថា​ប័ន​និង​ក្រសួង​ផ្សេ​ងៗ ​( ​ក្រ​សួង​សុខា​ភិ​បាល ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជី​វៈ ​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញវត្ថុ​ ក្រ​សួង​ផែន​ការ ​ក្រ​សួង​ម​ហា​ផ្ទៃ ​ក្រ​សួង​ព័ត៌​មាន​ ក្រ​សួង​ផែន​ការ​ ក្រសួង​មុខងារ​សាធារណះ​ និង​ ក្រ​សួង​ទំ​នាក់​ទំ​នង​ជា​មួយ​រដ្ឋ​សភា​ព្រឹទ្ធ​សភា ​និង​អធិ​ការ​កិច្ច​) និងថ្នាក់​ដឹក​នាំ​និង​មន្រ្តី​បច្ចេក​ទេស​នៃ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​។​