ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅ​ព្រឹក​ថ្ងៃ​ទី ​២២​ ខែ ​មេ​សា ​ឆ្នាំ​២០១៦​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​អង្គ​ប្រ​ជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​ម​ន្ត្រី​ នៅ​វិមាន​សន្តិ​ភាព​រាជ​ធា​នី​ភ្នំ​ពេញ​។

របៀប​វារៈនៃអង្គប្រជុំនាសប្តាហ៍នេះរួមមានៈ

១ - សេចក្តីព្រាងច្បាប់ស្តីពីយុតិ្តធម៌អនីតិជន

២ - សេចក្តីព្រាងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)

៣ - បញ្ហា​​ផ្សេង​​ៗ​​:​​ សំ​​ណើ​​សុំ​​ការ​​យល់​​ព្រម​​ពី​​គណៈ​​រដ្ឋ​​មន្ត្រី​ ​ដើ​​ម្បី​​សុំ​​ស​ច្ចា​​ប័ន​​ពី​​ស្ថា​​ប័ន​​ នី​​តិប្ប​ញ្ញាតិ្ត​​លើ ​​«កិច្ច​​ព្រម​​ព្រៀង​​រវាង​​រដ្ឋា​​ភិ​​បាល​​ នៃ​​ព្រះ​​រា​​ជា​​ណា​​ចក្រ​​កម្ពុ​ជា​ ​និង​​រដ្ឋា​​ភិ​បាល​ ហុង​ គ្រី​ ស្តី​ពី​ការ​ជំ​រុញ ​និង​ការ​ការ​ពារ​ទៅ​វិញ​ទៅ​មក​នៃ​វិ​និ​យោគ​ »​

ឯក​ឧត្តម​ អៀង ​មូ​លី ​ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិ​សេស ​និង​ជា​ប្រ​ធាន​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​ក៏​បាន​អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​នោះ​ផង​ដែរ​។ ​បន្ទាប់​ពី​ការ​ពិ​ភាក្សា​ផ្លាស់​ប្តូរ​យោបល់​យ៉ាង​យូរ​គណៈរដ្ឋ​មន្រ្តី​បាន​ពិនិត្យ​អនុម័ត​លើ ​សេច​ក្តី​ព្រាង​ច្បាប់ ​សេច​ក្តី​ព្រាង​ផែន​ការ​មេ ​និង​ ឯក​សារ​ខាង​លើ​។ អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី​ បាន​បិទ​សម័យ​ប្រ​ជុំ​នៅ​វេ​លា​ម៉ោង ​១១​ និង​ ៣០​នា​ទី​៕

 

 

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សេចក្តីប្រកាសព័ត៍មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី0.60 MB