
ថ្ងៃទី១៨ មេសា ២០១៦ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលគំរោងមូលនិធិសកលកម្ពុជា និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូមូលនិធិសកលពីទីក្រុងហ្សឺណែវ។