ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០

នៅរសៀល ថ្ងៃទី៣ ឧសភា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ (Launching Ceremony National Population Policy 2016-2030 ) នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ បានបង្ហាញពីភាពចាំបាច់ក្នុងការធានាអោយមានការធ្វើផែនការអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយតាមរយៈការបញ្ចូលនូវកត្តាឌីណាមិច (Dinamix)ប្រជាសាស្ត្រទៅក្នុងដំណើរការធ្វើផែនការ ដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ តម្លៃវប្បធម៌ និងប្រពៃណីខ្មែរ ។ គោលនយោបាយនេះ ផ្តោតយកចិត្តទុកដាក់លើចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍលើវិស័យ៤ រួមមាន ១)-ការអភិវឌ្ឍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ២)-ការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម ៣).ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និង៤- ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។ គោលនយោបាយនេះមានសារសំខាន់ដើម្បីរួមចំណែកបន្តការលើកកម្ពស់ជាប្រចាំ នូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការគិតគូរដល់ការអភិវឌ្ឍ និងក្នុងការធានាអោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្តេចតេជោ ជំរុញអោយក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ ផ្តល់អាទិភាពដល់ការអនុវត្តគោលនយោបាលនេះ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ដោយចាត់ទុកប្រជាជនជាមធ្យោបាយសំរាប់ការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង ។ មុននឹងបញ្ចប់កម្មវិធីរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់តំណាងអង្គការ UNFPA និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសចៅហ្វាយខេត្តត្រូវនៅប្រចាំការនៅតាមខេត្តនិងចុះជួយប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកទទួលទាន។