ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ វាយតំលៃសកម្មភាពការងារ របស់គណៈកម្មាធិការគណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកល

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​​​ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​សណ្ឋា​គារ​ភ្នំ​ពេញ​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង ​មូ​លី ​ ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​និង​ ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​គម្រោង​មូល​និ​ធិ​សកល​ បាន​អញ្ជើញ​ជា​អ​ធិ​បតី​បើក​កិច្ច​ប្រ​ជុំ ​វាយ​តំ​លៃ​ស​កម្ម​ភាព​ការ​ងារ​របស់​គណៈ​កម្មា​ធិ​ការ​ និង​តំ​រង់​ទិស​សកម្ម​ភាព​ការ​ងារ​ សំ​រាប់​ស​មា​ជិក​ ស​មា​ជិ​កា ​ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ថ្មី​។ ​គួរ​រំ​លឹក​ថា​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​គម្រោង​មូល​និ​ធិ​សកល​ គឺ​ជា​គណៈ​កម្មា​ធិ​ការ​ ដែល​មាន​ស​មា​ជិក​ជា​តំ​ណាង​ក្រ​សួង ​ស្ថា​ប័ន​មួយ​ចំនួន​របស់​រាជ​រដ្ឋា​ភិ​បាល ​​តំ​​ណាង​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​តំ​ណាង​ស្ថាន​ទូត​ជា​ម្ចាស់​ជំ​នួយ​ដែល​ផ្តល់​មូល​និ​ធិ ​តំ​ណាង​អង្គ​ការ​សង្គម​ស៊ី​វិល ​និង​តំណាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជា​មួយ​មេ​រោគ​​ និង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ​គណៈកម្មា​ធិការ​សម្រប​សម្រួល​គម្រោង​មូល​និ​ធិ​សកល​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​សម្រប​សម្រួល​ផែន​ការ​ និង​សំណើរ​គម្រោង​កម្ម​វិ​ធី ​អនុ​វត្ត​គម្រោង​កម្ម​វិ​ធី​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​របេង​ និង​គ្រុន​ចាញ់ ​អោយ​បាន​ស្រប​ទៅ​នឹង​ល័ក្ខ​ខ័ណ្ឌ​ជំ​នួយ​មូល​និ​ធិ​សកល​ និង​ ស្ថាន​ភាព​ប្រ​យុទ្ធ​ និង​ឆ្លើយ​ត​ប​ទៅ​នឹង​ជំ​ងឺ​ទាំង​បី​។​ ​រហូត​​មក​​ដល់​​បច្ចុប្បន្ននេះ​ ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ បាន​ផ្តល់​ឱសថ​ប្រ​ឆាំង​មេ​រោគ​អេដស៍​ព្យា​បាល​អ្នក​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ប្រ​មាណ​៥៧០០០​នាក់ បាន​ផ្តល់​ការ​ព្យា​បាល​ដល់​អ្នក​ជំ​ងឺរ​បេង​ប្រ​មាណ​១៣​ម៉ឺន​នាក់​ និង​ បែង​ចែក​មុង​ជ្រលក់​ថ្នាំ​កំចាត់​មូស​ការពារ​ជំងឺ​គ្រុន​ចាញ់​បាន​ចំនួន​ប្រាំ​លាន​ប្រាំ​មួយ​សែន​មុង​ ដែល​ជា​ជំ​នួយ​របស់​មូល​និ​ធិ​សកល​ ។