
នាព្រឹកថ្ងៃទី១៧ ឧសភា ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបសេដ្ឋ បានចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ នៅក្នុងវត្តសេរីសោភណ្ឌ នៃឃុំកាត់ភ្លុក ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពី ភូមិព្រៃសំព័រ ភូមិថ្លុកក្របី ភូមិវាលរវាង និងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ចំនួនជិតបួនរយនាក់។ ចូលរួមអមដំណើរមានលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ណី ណន់ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឯកឧត្តម អស់លោកថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងអស់លោកលោកស្រីប្រធាននិងអ្នកទទួលខុសត្រូវតាមមន្ទីរប្រចាំខេត្ត អភិបាល អភិបាលរងស្រុក លោកមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ។ ប្រជាពលរដ្ឋផ្តោតការយកចិត្តដាក់លើបញ្ហាសុវត្ថភាព សន្តិសុខសណ្តាប់ធ្លាប់សង្គម បញ្ហាសំបុត្រអត្រានុកូលដ្ឋាន និងបញ្ហាខ្វះទឹកធ្វើស្រែចំការ ដោយមិនមានភ្លៀង។ ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីទទួលខុសត្រូវប្រចាំស្រុកបានធ្វើការពន្យល់ និងរកវិធីដោះស្រាយលើបញ្ហាទាំងអស់នេះ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី បានចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ នៅក្នុងវត្តសេរីសោភណ្ឌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ | 0.07 MB | ![]() |