ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៧ម០០ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូកម្ពុជាចេញដំណើរទៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅអង្គការសហប្រជាតិ ស្តីពីការកំណត់ទិសដៅគោលនយោបាយសាកលដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ត្រឹមឆ្នាំ២០៣០ ពីថ្ងៃទី៨ដល់ទី១០ មិថុនា ២០១៦។ សមាជិកគណៈប្រតិភូរួមមាន លោកជំទាវ ទុំ សេដ្ឋា ឯកឧត្តម ហោ ប៊ុនឡេង ឯកឧត្តម ស៊ន ពិសិដ្ឋ និងលោកវេជ្ជបណ្ឌិត លី ពេញស៊ុន ។