ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ​អៀង ​មូ​លី ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​បាន​ដឹក​នាំ​គណ:​ប្រ​តិ​ភូ​កម្ពុជា​ជួប​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ ក្រុម​ការ​ងារ​បច្ចេក​ទេស​ដើ​ម្បី​ចីរ​ភាព​នៃ​ផែន​ការ​សង្រ្គោះ​បន្ទាន់​របស់​ប្រ​ធា​នា​ធិ​ប​តី​សម្រាប់​ជំ​នួយ​ជំ​ងឺ​អេដស៍​ (PEPFAR​: ​President's​ Emergency ​Plan ​for​ AIDS​ Relief​) និង​ ក្រុម​ព​ហុ​ភា​គី​នៃ​ការិ​យា​ល័យ​អ្នក​សម្រប​សម្រួល​ជំ​ងឺ​អេដស៍​សកល​សហ​រដ្ឋ​អា​ម៉េ​រិក​ (​OGAC:​ Office​ of ​the ​US ​Global​ AIDS​ Coordinator​) ​នៅ​រដ្ឋ​ធា​នី​វ៉ា​ស៊ីង​តោន​ ស​ហ​រដ្ឋ​អា​ម៉េរិ​ក​

ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ​អៀង ​មូ​លី ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​បាន​ដឹក​នាំ​គណ:​ប្រ​តិ​ភូ​កម្ពុជា​ជួប​ប្រ​ជុំ​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ ក្រុម​ការ​ងារ​បច្ចេក​ទេស​ដើ​ម្បី​ចីរ​ភាព​នៃ​ផែន​ការ​សង្រ្គោះ​បន្ទាន់​របស់​ប្រ​ធា​នា​ធិ​ប​តី​សម្រាប់​ជំ​នួយ​ជំ​ងឺ​អេដស៍​ (PEPFAR​: ​President's​ Emergency ​Plan ​for​ AIDS​ Relief​) និង​ ក្រុម​ព​ហុ​ភា​គី​នៃ​ការិ​យា​ល័យ​អ្នក​សម្រប​សម្រួល​ជំ​ងឺ​អេដស៍​សកល​សហ​រដ្ឋ​អា​ម៉េ​រិក​ (​OGAC:​ Office​ of ​the ​US ​Global​ AIDS​ Coordinator​) ​នៅ​រដ្ឋ​ធា​នី​វ៉ា​ស៊ីង​តោន​ ស​ហ​រដ្ឋ​អា​ម៉េរិ​ក​។ ​អញ្ជើញ​អម​ដំ​ណើរ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​មាន​ ឯក​ឧត្ត​ម​ ជុំ ​ប៊ុន​រ៉ុង ​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អា​ម៉េ​រិក​ និង​ ឯក​ឧត្ត​ម​ ស៊ន​ ពិសិដ្ឋ ​ជំ​នួយ​ការ​ទេស​រដ្ឋ​មន្រ្តី​។ ​ចំណែក​ខាង​សហ​រដ្ឋ​អាម៉េ​រិក​មាន​ ១)​ Reuben Granich, Chair for Cambodia, OGAC ២) Lindsay Nyombi, Country Lead for Cambodia, OGAC ៣) Caya Lewis, Deputy Coordinator for Multi-Sectoral Responsibility and Diplomacy, OGAC ៤) Janis Timberlake, Director for Office of Sustainability and Development, OGAC ៥) John Palen, Deputy Director for Office of Sustainability and Development, OGAC ៦) Stephanie Weber Moore, Multilateral Country Engagement Senior Advisor, OGAC ៧) Jin Park, Senior Policy Analyst, Office of Global Affairs, US Dept. of Health and Human Services / Co-Chair, PEPFAR Sustainability Technical Working Group ៨) Deborah Kaliel, Senior Sustainability and Capacity Building Advisor, USAID / Co-Chair, PEPFAR Sustainability Technical Working Group ៩) Amy Eagleburger, Cambodia Desk Officer, US Department of State។ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ពី​កិច្ច​ស​ហ​ការ​ល្អ​ និង​ភាព​ជិត​ស្និទ្ធ​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អា​ម៉េ​រិក​ក្នុង​ការ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​នា​ពេល​កន្លង​មក​។​ ក្នុ​ង​ដំ​ណាក់​កាល​ដែល​កម្ពុជា​កំពុង​ពង្រឹង​ភាព​ជា​ម្ចាស់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ពេល​ដែល​ថវិកា​ជំ​នួយ​បរ​ទេស​កំ​ពុងធ្លាក់​ចុះ​នោះ ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​ថ​វិ​កា​បដិ​ភាគ​ក្នុង​ការ​ទិញ​ឱសថ​ប្រ​ឆាំង​នឹង​មេ​រោគ​អេដស៍​ចំ​នួន​១​លាន​ដុ​ល្លារ​ក្នុង​ឆ្នាំ​២០១៥​ ១,២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០​១៦ ​និង​១,៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​លើក​ជា​សំណើ​ថា​ នៅ​ក្នុង​ដំ​ណាក់​កាល​អន្តរ​កាល​ដែល​ឈាន​ទៅ​លុប​បំ​បាត់​ជំ​ងឺ​អេដស៍​នេះ ​សូម​ឱ្យ​សហ​រដ្ឋ​អា​ម៉េរិក​ធ្វើ​ការ​ជា​មួយ​កម្ពុជា​នៅ​ក្នុង​កម្ម​វិ​ធី​តែ​មួយ ​ដើ​ម្បី​ជៀស​វាង​ការ​អនុ​វត្ត​កម្ម​វិ​ធី​ជាន់​គ្នា​ ដើ​ម្បី​រៀប​ចំ​ក្នុង​ការ​ផ្ទេរ​ការ​ងារ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ពី​អង្គ​ការ​ក្រៅ​រ​​ដ្ឋា​ភិ​បាល ​មក​អាជ្ញា​ធរ​មូល​ដ្ឋាន​វិញ​។ ​លោក​ Reuben​ Granich​ បាន​ឯក​ភាព​ជា​មួយ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ថា ​កម្ម​វិ​ធី​តែ​មួយ​ពិត​ជា​មាន​សារ:​សំ​ខាន់​។ ​លោក​បាន​ស្នើ​ឱ្យ​ជជែក​គ្នា​ដើម្បី​រួមគ្នា​ធ្វើ​ការ​ឈាន​ទៅ​លុប​បំ​បាត់​ការ​ឆ្លង​រាល​ដាល​ជំ​ងឺ​អេដស៍ ​ដោយ​រៀប​ចំ​ឱ្យ​មាន​ការ​ប្រ​ជុំ​១​ខែ ​ឬ​៣​ខែ​ម្តង​។ ​Ms​. Amy ​Eagle​burger​ បាន​លើក​ឡើង​ថា ​គាត់​មាន​សេច​ក្តី​រីក​រាយ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​កម្ពុជា​ ដែល​ជា​ប្រ​ទេស​គំ​រូ​មួយ​ក្នុង​ការ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​។ ​នៅ​ទី​បញ្ចប់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​បាន​ស្នើ​សុំ​ឱ្យ​ស​ហ​រដ្ឋ​អា​ម៉េ​រិក​ផ្តល់​ជំ​នួយ​ដល់​កម្ពុជា​បន្ត​ទៅ​ទៀត​។​