
នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជួបប្រជុំជាមួយនឹងលោកជំទាវ H.E. Mdm. BU Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងប្រទេសទាំងពីរនៅឯស្ថានទូតចិនប្រចាំកម្ពុជា។ ជាលទ្ធផលភាគីទាំងពីរបានឯកភាពលើចំណុចមួយចំនួនៈ
១) ប្រទេសចិននឹងជួយគាំទ្រការកសាង សមត្ថភាពបច្ចេកទេសប្រយុទ្ធនឹងជំងឺអេដស៍ជូនមន្រ្តីកម្ពុជា
២) ប្រទេសកម្ពុជា និងប្រទេសចិនគាំទ្រឲ្យមានការរៀបចំ នូវទស្សនៈកិច្ចជាផ្លូវការដើម្បីផ្លាស់ប្តូរមេរៀនជាបទពិសោធន៍ប្រយុទ្ធនឹងជំងឺអេដស៍រវាងប្រទេសទាំងពីរ និង
៣) ប្រទេសចិនគាំទ្រការចូលរួមវិភាគទានថវិកាប្រយុទ្ធនឹងជំងឺអេដស៍ដល់ប្រទេសកម្ពុជា។