ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ នៅក្នុងវត្តត្រពាំងធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពី ឃុំពោធិចំរើន និងឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ចំនួន៥០០គ្រួសារ។

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ នៅក្នុងវត្តត្រពាំងធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពី ឃុំពោធិចំរើន និងឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ចំនួន៥០០គ្រួសារ។ ប្រតិភូអមដំណើរមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបសេដ្ឋ និងឯកឧត្តម អស់លោកថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំង លោក លោកស្រីប្រធាននិងអ្នកទទួលខុសត្រូវ តាមមន្ទីរជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោកមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ កងប្រដាប់អាវុធទាំងបី លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ។ ប្រជាពលរដ្ឋបានផ្តោតការយកចិត្តដាក់លើ បញ្ហាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម បញ្ហាអគ្គីសនី បញ្ហាផ្លូវថ្នល់ បញ្ហាទាក់ទងវិស័យអប់អំ(ការចុះឈ្មោះចូលសិក្សា បញ្ហាសិស្សក្រីក្រ សាលាឆ្ងាយពីិភូមិនិងស្នើសុំឱ្យមានអនុវិទ្យាល័យនៅតាមឃុំនិមួយៗ) ការចាក់ដីបិទផ្លូវទឹក ការធ្វើស្រែក្នុងប្រឡាយ បញ្ហាសំបុត្រអត្រានុកូលដ្ឋាន និងបញ្ហាបរិស្ថាន(ក្លិនពីការចិញ្ចឹមជ្រូក)។ ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីទទួលខុសត្រូវប្រចាំស្រុកបានធ្វើការពន្យល់ និងរកវិធីដោះស្រាយលើបញ្ហាទាំងអស់នេះ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។