នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា(CCC) បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងជំនួយមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងពិនិត្យសម្របសម្រួលការគ្រប់គ្រងនិងអនុវត្តគម្រោង។