នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាក្នុងកម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ និងជំរុញការអនុវត្តនូវសេចក្តីជូនដំណឹងលេខ ៦៦សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ។
អញ្ជើញចូលរួមក្នុងកម្មវិធីនោះរួមមាន ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នាយិកាអង្គការPSK និងតំណាងគ្រឹះស្ថានផ្តល់សេវាកម្សាន្តសប្បាយ។
កិច្ចប្រជុំនេះត្រូវបានរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង PAC សហការជាមួយអង្គការPSK ក្រោមការឧបត្ថម្ភដោយ UNSAID ។