បន្ទាប់ពីបានចុះសាកសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពជាក់ស្តែង របស់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍នៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី កាលពីរសៀលថ្ងៃទី២៣ សីហា ២០១៦ រួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអរដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការពិនិត្យស្ថានភាពមេរោគអេដស៍ របស់គណៈកម្មាធិការអេដស៍ខេត្តរតនគីរី និងជំរុញនូវការអនុវត្តសេចក្តីជូនដំណឹងលេខ ៦៦សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៩ របស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ។