រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជាក់ស្តែង របស់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយមានការចូលរួមពីគណ:ប្រតិភូនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំនៃគណ:កម្មាធិការអេដស៍ខេត្តក្រចេះ។