ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំរួមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃទី​ ០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំរួមអាជ្ញាធរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ដែលបានអនុវត្តនាពេលកន្លងមក និង ពិភាក្សាដោះស្រាយកិច្ចការដែលត្រូវការសម្របសម្រួលបន្តបន្ទាប់ទៀត។

វត្តមាននៅក្នុងកិច្ចប្រជុំនេះ មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់នៃ អាជ្ញាធរជាតិ បានចូលរួម។

បន្ទាប់ពីបានស្តាប់នូវវឌ្ឍភាព នៃកិច្ចការងារដែលថ្នាក់ដឹកនាំ និង អគ្គលេខាធិការដ្ឋានបានបំពេញនៅពេលកន្លង ឯកឧត្តមប្រធាន បានរំលឹក និង ផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការអាជ្ញាធរជាតិ ទាំងអស់ ឲ្យខិតខំប្រឹងប្រែងក្នុងភារកិច្ចរៀងខ្លួន ចូលរួមក្នុងការសម្រមសម្រួលការឆ្លើយតប ពហុវិស័យ នៅកំរិតថ្នាក់ជាតិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ  នៅថ្នាក់ក្រោមជាតិជាមួយ រដ្ឋបាលមូលដ្ឋាន រាជធានី ខេត្ត ក្រុងស្រុក ដើម្បីអាចចល័តឲ្យមានការចូលរួម ឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ទៅនឹងការចម្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់សមាសភាពពាក់ព័ន្ធ នៃសង្គមជាតិ រដ្ឋបាលជាតិ សហគមន៍ គ្រួសារ និង បុគ្គល ដើម្បីឈានទៅ

·         កាត់បន្ថយឲ្យបានជាអតិបរមានៃករណីឆ្លងថ្មីៗ

·         ជួយឲ្យអ្នកដែលរស់នៅជាមួយមេរោគអេដស៍ អាចរស់នៅប្រកបការងារចិញ្ចឹមជីវិតបានធម្មតាដូចពលរដ្ឋផ្សេងទៀត ដោយគ្មានការរើសអើង ឫមាក់ងាយ

·         អាចទទួលបានសេវាព្យាបាល ថែទាំ និងគាំពារសង្គមអោយអស់ពីលទ្ធភាពដែលមាន  

·         កាត់បន្ថយការឈឺ និងស្លាប់ របស់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ ។