ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទទួលជួបពិភាក្សាការងារជាមួយអោយលោកស្រី Polly Dunford នាយិការបេសកម្មនៃទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអនុញ្ញាតអោយលោកស្រី Polly Dunford នាយិការបេសកម្មនៃទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ និងអបអរសាទរចំពោះបេសកម្មដ៏មានសារៈសំខាន់និងមានតំលៃរបស់លោកស្រី Polly Dunford សំរាប់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅពេលខាងមុខក្នុងមុខតំណែងរបស់លោកស្រី ដើម្បីបន្តកិច្ចគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយដល់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យសុខាភិបាល និង និយាយដោយឡែក គឺជំនួយគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរដល់លោកស្រី Polly Dunford និង ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា សហការឱ្យបានជិតស្និតជាមួយអង្គភាពរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងនិងយកចិត្តទុកដាក់ជួយពង្រឹងយន្តការសម្របសម្រួលរដ្ឋបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីកម្ពុជាអាចមានសមត្ថភាពកាន់តែរឹងមាំក្នុងការប្រយុទ្ធ ប្រឈមទៅនឹងការចម្លងមេរោគអេដស៍ និងដោះស្រាយផលប៉ះពាល់របស់ជំងឺអេដស៍ ដែលនឹងមានរយៈពេលដ៏យូរអង្វែងទៅថ្ងៃខាងមុខទៀត នៅគ្រាដែលប្រទេសផ្តល់ជំនួយ និង មូលនិធិសាកលមានការធ្លាក់ចុះ ព្រោះថាជោគជ័យនាពេលកន្លងមក និង បទអន្តរាគមន៍នាពេលខាងមុខនឹងកាន់តែរងផលប៉ះពាល់ ប្រសិនការឆ្លើយតបទៅនឹងការរាលដាលមានការធ្លាក់ចុះ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រសិទ្ធិពរ សូមឱ្យបេសកកម្ម របស់លោកស្រី ទទួលបានជោគជ័យ ក្នុងការជួយពង្រឹងសមត្ថភាព របស់យើងអោយកានត់តែរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។