ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងអំពីបញ្ហាមេរោគនិងជំងឺអេដស៍ទៅដល់សិល្បៈករ

នា​ព្រឹក​ ថ្ងៃ​ទី​០៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ ​ភោជ​នីយ​ដ្ឋាន​ទន្លេ​បា​សាក់ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​បាន​អញ្ជើញ​ជា​អធិ​បតី ​ក្នុង​សិក្ខា​សា​លា​ស្តី​ពី​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​បញ្ហា​មេ​រោគ​និងជំ​ងឺ​​អេដស៍​ទៅ​ដល់​សិល្ប​ករ​ សិល្ប​កា​រិ​នី​។ អញ្ជើញ​ចូល​រួម​នៅ​ក្នុង​សិក្ខា​សា​លា​នេះ ​មាន ​ឯកឧត្តម​ លោក​ជំទាវ​ ថ្នាក់​ដឹក​នាំ​វិស័យ​សិល្បៈ ​លោក ​លោក​ស្រី​  ប្អូន​ៗ​មក​ពី​សមា​គម​សិល្បៈ​ករ​ខ្មែរ​ សិល្បៈ​ករ ​សិល្បៈ​កា​រិនី ​តំ​ណាង​អង្គ​ការ​ស៊ី​វិល​ជា​ច្រើន​នាក់​។ ​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​បាន​ផ្តួច​ផ្តើម​ និង​រៀប​ចំ ​សិក្ខា​សា​លា ​ផ្សព្វ​ផ្សាយ ​និង ​ស្នើ​សុំ​អោយ​មាន​ការ​ចូល​​រួម​ពី​សំណាក់​វិស័យ​សិល្បៈ​ទាំង​អស់ ​ជាពិសេស​ សិល្បៈ​ករ ​សិល្បៈ​កា​រិនី ​ក្រោម​ប្រធាន​បទ​ “យើងរួម​ ឆន្ទៈ​គ្នា​ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង ​មេ​រោគ​អេដស៍​!” ក្នុង​គោល​បំ​ណង​ដើ​ម្បី​អនុ​វត្ត​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ឱ្យ​កាន់​តែ​មានប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​បញ្ចប់​ការ​ចម្លង ​មេ​រោគ​អេដស៍​នៅ​ត្រឹម​ឆ្នាំ​២០២៥ ​នៅ​កម្ពុជា ​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ប្រកប​ដោយ​មហិច្ឆតា​ និង​ ការទទួល​ខុស​ត្រូវ​ខ្ពស់​។ សិក្ខា​សា​លា​នេះ ​ក៏​មាន​គោល​បំណង​លើក​កម្ពស់ការ​យល់​ដឹង​ព័ត៌មាន​ថ្មី​ៗ ​ស្តី​ពី​ការ​រាល​ដាល ​មេ​រោគ​អេដស៍ ​និង​ ចំណេះ​ដឹង​វិទ្យា​សាស្រ្ត​ប្រកប​ដោយ​ ប្រសិទ្ធ​ភាព​លើ​ការ​ងារ​ទប់​ស្កាត់និង​ការ​បញ្ជ្រាប​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ ​ក៏​ដូច​ជា​ការ​សហ​ការណ៍​ជា​សិល្ប​ករ ​សិល្ប​ការិនី​ទាំង​អស់ ​ហើយ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាំង​ទង​នឹង​មេ​រោគ ​អេដស៍ ​និង​ ជំងឺ​អេដស៍​ឲ្យ​បានយល់​ដឹង​នៃ​ការ​គ្រោះ​ថ្នាក់​នៃ​ការ​ចម្លង​មេ​រោគ​អេដស៍​។ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍ ​រំលឹក​ពី​តួ​នាទី​របស់ ​សិល្ប​ករ​ សិល្ប​កា​រិ​នី ​ក្នុង​ការ​ជួយ​ការ​ងារ​សង្គម​ និង​ សង្គម​ជាតិ​ទាំង​មូល​ តាម​វិ​ធី​ច្រើនបែប​ច្រើន​យ៉ាង ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​បាន​រហ័ស ​គ្មាន​ព្រំ​ដែន​ ជូន​ដល់​ទស្សនិក​ជន​គ្រប់​វ័យ​ គ្រប់​សណ្ឋាន អាច​ផ្តល់​ជា​ការ​យល់​ដឹង​ការ​អប់រំ​អំពី​ផល់​ប៉ះពាល់​នៃការ​ឆ្លង​រីក​រាល​ដាល ​មេ​រោគ​អេដស៍ ​និង ជំ​ងឺ​អេដស៍​។ សិល្បះ​នឹង​ចូល​រួម​ចំណែក​ប្រយុទ្ធ​ទប់​ស្កាត់​ការ​រាលដាល​មេ​រោគ​អេដស៍ ​មេ​រោគ​អេដស៍​ជា​ឃាត​ករ​លាក់​មុខ ​ដែល​តែង​តែ​បំផ្លាញ​អា​យុ​ជីវិត​ ឬ ​អនា​គត​របស់​មនុស្ស​គ្រប់​ស្រទាប់​ គ្រប់​ក្រុម និង​ គ្រប់​វ័យ ​ដោយ​មិន​ដឹង​ខ្លួន​ បើ​សិន​មាន​ការ​ធ្វេស​ប្រហែស​។ ទាំង​អស់​គ្នា​រួម​គ្នា​ឈាន​ទៅ​លុប​បំ​បាត់​ទាំង​ស្រុង ​អំ​ពី​ការ​រើស​អើង ​និង​ មាក់​ងាយ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេដស៍ ​និង​ អ្នក​ជំងឺ​អេដស៍តាម​គ្រប់​រូប​ភាព​ទាំង​អស់ ​ជា​ពិសេស​ការ​រើស​អើង​ក្នុង​ការ​ទទួល​ការ​ងារ​នៅ​ក្នុង​វិស័យ​ឯក​ជន​។ ​តាង​នាម​ឲ្យ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​បំ​ផុត ​ចំ​ពោះ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​សមាគម​សិល្បៈ ​ប្អូនៗ​ ក្មួយៗ​ សិល្បៈ​ករ ​សិល្បៈ​ការិនី​ទាំង​អស់ ​ហើយ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាំង​ទង​នឹង​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍ ​ដើម្បី​ឲ្យ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មាន​លទ្ធភាព​ពង្រីក​ សកម្ម​ភាព​ការងារ​ជាយុទ្ធសាស្ត្រ​របស់​ខ្លួន​បាន​ជា​ប្រចាំ ​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម ​ក្នុង​ការ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ទីមោទនៈ​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។