ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ អៀង​ មូលី ​បាន​អញ្ជើញ​ជា​អធិ​បតីក្នុងពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ ជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦

ថ្ងៃ​​ទី​​១១​ ​ខែ​​វិច្ឆិកា​​ ឆ្នាំ​​២០១៦​​ នៅ​ខាង​មុខ​ទី​ស្នាក់​ការ​​អាជ្ញា​ធ​រជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​​ឯក​​ឧត្តម​​ទេស​​រដ្ឋ​​មន្រ្តី​​ អៀង​​ មូលី ​​បាន​​អញ្ជើញ​​ជា​​អធិ​​បតី​ក្នុង​ពិធី​បើក​យុទ្ធ​នាការ​អប់​រំ​ផ្សព្វ​ផ្សាយ​អំពីមេ​រោគ​អេដស៍​ ជំងឺ​អេដស៍ ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប​ និង​សំពះ​ព្រះខែ ​អក​អំបុក​ ឆ្នាំ​២០១៦​ ។

អញ្ជើញ​​ចូល​​រួម​​នៅ​​ក្នុង​យុទ្ធនា​ការ​នេះ​រួម​មាន​គ្រួសារ​សិល្ប​ករ ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ យុវ​ជន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​ងារ​ទាក់​ទងនឹ​ងមេ​រោគ​អេដស៍ ​ជំ​ងឺ​អេដស៍​។ ​​

គោល​​បំ​ណង​នៃ​យុទ្ធ​នា​ការ​នេះ​គឺ​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​​ ពី​ការ​បង្កា​ការ​ពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​មេ​រោគ​អេដស៍​ចំពោះ​អ្នក​មិន​ទាន់​ឆ្លង​មេ​រោគ​អេដស៍ ​ និង​អ្នក​សង្ស័យ​ថា​ប្រឈម​នឹង​ការ​ឆ្លង ​យើង​ត្រូវអប់​រំ ​និង​ជួយ​ជំរុញ​ឱ្យ​ឆាប់​បាន​ធ្វើ​តេស្ត​ឈាម​ បើ​រក​ឃើញ ​នឹង​ត្រូវ​ទទួល​ព្យា​បាល​ភ្លាម​  នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប ​និង​សំពះ​ព្រះខែ ​អក​អំបុក ​ឆ្នាំ២០១៦​​ ខាង​មុខ​នេះ​​។

​