ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី និង ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ ​អេដស៍ ​បាន​បើក​កិច្ច​ប្រជុំ​ពេញ​របស់​ខ្លួន​ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ​អៀង​ មូលី ​ទេសរដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។​

ស្រប​តាម​ខ្លឹម​សារ​ច្បាប់​ស្តីពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ មេ​រោគ​អេដស៍​-ជំងឺ​អេដស៍ ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់ឆមាស​ ដើ​ម្បី​បាន​ស្តាប់​​ និង​ ពិនិត្យ​រួម​គ្នា​លើ​វឌ្ឍន​ភាព​ដែល​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍ ​ក្រសួង​សុខា​ភិ​បាល ​ក្រសួង​-ស្ថាប័ន​ រដ្ឋបាល​ដែនដី​ និង​ដៃគូ​អភិវឌ្ឍ​ទាំង​អស់​ បាន​សហ​ការគ្នាលើ​ការងារ​បង្ការ​ការ​ឆ្លង​រាល​ដាល​ នៃ​មេរោគ​អេដស៍ ​ពិភាក្សា​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នា​នា​ ក្នុង​រយៈ​កាល​មួយ​ឆ​មាស​ចុង​ក្រោយ​ និង​កំណត់​គោល​ដៅ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សំរាប់​រយៈ​ពេលខាង​មុខ​។

អញ្ជើញ​ចូល​រួម​នៅ​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី២​ឆ្នាំ២០១៦​នេះ ​មាន​ឯក​ឧត្តម​ លោក​ជំទាវ ​លោក​ លោក​ស្រី​ជា​តំណាង​អង្គការ​និតិ​បញ្ញាតិ ​ក្រសួង​ស្ថាប័ន​ រាជរដ្ឋា​ភិ​បាល​ រដ្ឋបាល​ដែន​ដី ​រាជ​ធានី ​ខេត្ត​ ដែល​ជា​ប្រធាន​គណៈ​កម្មា​ធិការ​អេដស៍​ស្ថាប័ន​ ក្រសួង ​និង​ រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​ឯក​ឧត្តម​ លោក​ជំទាវ ​លោក ​លោក​ស្រី ​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មា​ធិ​ការ​អេដស៍ ​លោក ​លោកស្រី​ ជា​តំណាង​អង្គការ​ដៃ​គូរ​អភិវឌ្ឍ​ តំណាង​ម្ចាស់​ជំនួយ ​ហើយ​ជា​ពិសេស​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​នេះ ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ Steve ​Kraus ​នាយក​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​យូ​អិន​អេដស៍​ (UNAIDS)​តំបន់​នៃ​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ ។

ជា​កិច្ច​បញ្ចប់​អង្គ​ប្រជុំ​បាន​អនុ​ម័ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​មាន​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម​៖

១ ​ បន្ត​អនុវត្ត​គោល​នយោបាយ​៧​ចំណុច​របស់​រាជរដ្ឋា​ភិ​បាល​ដែល​មាន​ក្នុង​លិខិត​លេខ​២០​៤៨​សជ​ណ​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៣​ ។

២ បន្ត​​ជំរុញ​ផ្សព្វ​ផ្សាយ​ការ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​១​០០​ភាគ​រយ​ដល់​គ្រប់​ក្រសួង​-ស្ថាប័ន​  ពាក់​ព័ន្ធ ​អាជ្ញា​ធរ​ដែន​ដី ​វិស័យ​ឯក​ជន​ សង្គម​ស៊ី​វិល ​និង​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​មុខ​នឹង​ការឆ្លង​រាល​ដាល​ ។​

៣​ បង្កើន​កិច្ច​សហ​ការ​អនុវត្ត​ក្នុង​ភាព​ជា​ដៃ​គូរ​សហ​គមន៍ ​ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​សេវា​ក្នុង ​ចំណោម​ក្រុម​ប្រជា​ពលរដ្ឋ​ប្រឈម​នឹង​ការ​ឆ្លង​មេ​រោគ​អេដស៍ ​។

៤  ស្នើ​សុំការ​សហ​ការ ​ចង​ក្រង ​និង ​អនុ​វត្ត​គោល​ការណ៍​ប្រុង​ប្រយ័ត្ន​ជា​សាកល​ក្នុង​ការ​បង្ការ​ការ​ចម្លង​មេ​រោគ​អេដស៍​ពាក់ព័ន្ធ​ជា​មួយ​ការងារ​ផ្តល់​-ទទួល ​សេវា​ដែល​ងាយ​ឆ្លង​មេរោគ​អេដស៍។

៥ ​បន្ត​ពង្រឹង​ និង​ ជំរុញ​ការ​អប់រំ ​ផ្សព្វ​ផ្សាយ ​ព័ត៌​មាន​ និង​ចំណេះ​ដឹង​ និង​ ស្តី​ពី​ការ​បង្ការ​ ទប់​ស្កាត់ ​ការ​ចម្លង​រាល​ដាល​មេ​រោគ​អេដស៍ ​ដល់​សា​ធារណៈ​ជន ​ជា​ពិសេស ​ក្រុម​យុវវ័យ​។

៦ ​បង្កើន​ការ​សហ​ការ​ ការ​ចូល​រួម​ ភាព​ជា​ដៃ​គូ ​និង​ ការ​សម្រប​សម្រួល​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាព​គោល​ការណ៍ ​ឆាប់​ធ្វើ​តេស្ត​ឈាម ​និង ​ឆាប់​ព្យាបាល​ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍។​